គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់​ជំនួយថវិកា និងសម្ភារមួយចំនួន បន្ថែម​ទៀត​ដល់​ខេត្ត​ទាំង​៧ នៅជាប់ព្រំដែនកម្ពុជា-ថៃ

        ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១​ |
        សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់​ជំនួយថវិកា និងសម្ភារមួយចំនួន បន្ថែម​ទៀត​ដល់​ខេត្ត​ទាំង​៧ នៅជាប់ព្រំដែនកម្ពុជា-ថៃ សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់​ជំនួយថវិកា និងសម្ភារមួយចំនួន បន្ថែម​ទៀត​ដល់​ខេត្ត​ទាំង​៧ នៅជាប់ព្រំដែនកម្ពុជា-ថៃ

        ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយថវិកា សម្ភារៈ និងឃីតបន្ថែមទៀត ជូនដល់បណ្តាខេត្តទាំង៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីដោះស្រាយការធ្វើចត្តាឡីស័កសម្រាប់ពលករដែលត្រឡប់មកពីប្រទេសថៃ។

        ខេត្តជាប់ព្រំដែនទាំង៧នេះ ទទួលបានដូចតទៅ៖

        សម្រាប់ថវិកា៖

        • ខេត្តប៉ៃលិន ទទួលបាន១៥០លានរៀល
        • ខេត្តបាត់ដំបង ចំនួនៈ ១០០លានរៀល
        • ខេត្តកោះកុងទទួលបាន២០លានរៀល។

        សម្រាប់សម្ភារៈ និងឃីត៖

        • ខេត្តបាត់ដំបង ទទួលបានឃីតចំនួន ១០០០កញ្ចប់, ទឹកបរិសុទ្ធ ១០០០កេស, មីកញ្ចប់៥០០កេស
        • ខេត្តបន្ទាយមានជ័យ ទទួលបានឃីតចំនួន ១០០០កញ្ចប់
        • ខេត្តឧត្តរមានជ័យ ទទួលបានឃីតចំនួន១០០០កញ្ចប់, ទឹកបរិសុទ្ធ ១០០០កេស, មីកញ្ចប់៥០០កេស
        • ខេត្តពោធិ៍សាត់ ទទួលបានឃីតចំនួន ២០០កញ្ចប់, មីកញ្ចប់ ២០០ កេស
        • ខេត្តកោះកុង ទទួលបានឃីតចំនួន ២០០កញ្ចប់៕

        ប្រភព៖ FreshNews

        អត្ថបទទាក់ទង