គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចពិជ័យសេនា ទៀ បាញ់ អះអាងជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសឡើយ ហើយការបង្កើនសមត្ថភាពកងទ័ពក៏មិនមែន​គំរាម​កំហែង​ដល់​ប្រទេសណាមួយដែរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២​ |
    សម្តេចពិជ័យសេនា ទៀ បាញ់ អះអាងជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសឡើយ ហើយការបង្កើនសមត្ថភាពកងទ័ពក៏មិនមែន​គំរាម​កំហែង​ដល់​ប្រទេសណាមួយដែរ សម្តេចពិជ័យសេនា ទៀ បាញ់ អះអាងជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសឡើយ ហើយការបង្កើនសមត្ថភាពកងទ័ពក៏មិនមែន​គំរាម​កំហែង​ដល់​ប្រទេសណាមួយដែរ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋានសាងសង់រោងជាងជុសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋានសមុទ្ររាម ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

    ថ្លែងក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងជាថ្មីថា នៅក្នុងប្រទេសកម្ពុជា មិនមាន​មូល​ដ្ឋានទ័ព​បរទេស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ហើយការបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មាន​ចេតនា​បង្កការ​គំរាម​កំហែង​ដល់​ប្រទេសណាមួយនៅក្នុងតំបន់ទេ។

    សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍសមត្ថភាព​កងយោធ​ពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើក​ចំហរ​ជានិច្ច​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់​ខ្ជាប់នូ​វ​ការ​គោរព​ផល​ប្រយោជន៍គ្នាទៅវិញទៅមក ដោយអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៣ បានចែងច្បាស់។

    សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ កម្ពុជាគ្រាន់តែចង់លើក​កម្រិត​សមត្ថភាព​ការពារ​ខ្លួន​ឱ្យ​កាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុង​សន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និង​សកលលោក (កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំង​ប្រទេស​មួយ​ឡើយ​)»។  សម្តេចពិជ័យសេនាបន្តថា កម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេសទេ​ ក្រៅពី​តាម​សំណើ​អង្គការសហប្រជាជាតិនោះ។

    ក្នុងឱកាសនោះដែរ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអោយដឹងថា កិច្ច​សហប្រតិបត្តិការយោធាចិន និងកម្ពុជា ជាសរសទ្រូងដ៏​រឹងមាំន​ចំណង​មិត្តភាព​ដែក​ថែប​នៃ​ប្រទេស​ទាំងពីរ សមស្របទៅនឹងផលប្រយោជន៍មូលដ្ឋាននៃប្រទេស និងប្រជាជន​ប្រទេស​ទាំងពីរ​។

    គំរោង​ទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយប្រទេសចិន ជាសមិទ្ធផល​ឈរ​លើ​មូលដា្ឋន​គោរពគា្នទៅវិញទៅមក និងពិភាក្សាស្មើមុខស្មើមាត់រវាងចិន និងកម្ពុជា សម​ស្រប​នឹង​ច្បាប់​ផ្ទៃ​ក្នុង​ប្រទេសទាំងពីរ ច្បាប់អន្តរជាតិពាក់ព័ន្ធ និងក្រមប្រតិបត្តិអន្តរជាតិ។

    គួររម្លឹកថា ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបាន​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ និង​បច្ចិម​ប្រទេសជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំង​មូល​ដ្ឋាន​​ទ័​ព​នៅ​ក្នុងប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើង​បន្ទាប់​ពី​កម្ពុជា​បាន​វាយ​កម្ទេច​អគារ​មួយ ដែល​ជា​ជំនួយ​របស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងរាម៕

    អត្ថបទទាក់ទង