គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេច​តេជោ ​ហ៊ុន​ សែន​ ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ​១៥០​លាន​ដុល្លារ​ ​កសាង​ផ្លូវ ៣៨ខ្សែ ​ក្នុង​ខេត្តសៀមរាប​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្តេច​តេជោ ​ហ៊ុន​ សែន​ ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ​១៥០​លាន​ដុល្លារ​ ​កសាង​ផ្លូវ ៣៨ខ្សែ ​ក្នុង​ខេត្តសៀមរាប​ សម្តេច​តេជោ ​ហ៊ុន​ សែន​ ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ​១៥០​លាន​ដុល្លារ​ ​កសាង​ផ្លូវ ៣៨ខ្សែ ​ក្នុង​ខេត្តសៀមរាប​

    ភ្នំពេញ​៖ ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​កញ្ញា ​ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ​១៥០​លាន​ដុល្លារ​ ដើម្បី​សាង​សង់​ផ្លូវ ៣៨​ខ្សែ ​ក្នុងទីរួម​​ខេត្តសៀមរាប​ ។

    សម្តេចតេជោ បានលើកឡើងថា ការសាងសង់ផ្លូវតូចធំចំនួន ៣៨ខ្សែនេះ នឹងជួយ​លើក​ស្ទួយ​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិក្រោយជំងឺកូវីដ១៩។

    សម្តេចតេជោ ក៏បានប្រកាសដែរថា សម្តេចនឹងអញ្ជើញបើកការដ្ឋាសាងសង់ដោយផ្ទាល់។ សម្តេចសង្ឃឹមថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ក្រសួងស្ថាប័ន ដែលបានសន្សំសំចៃ មិនខ្ជះខ្ជាយថវិកា ធ្វើឱ្យកម្ពុជាសន្សំបានថវិកាជាង ៦០០លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេសជាតិ៕

    សម្តេច​តេជោ ​ហ៊ុន​ សែន​ ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ​១៥០​លាន​ដុល្លារ​ ​កសាង​ផ្លូវ ៣៨ខ្សែ ​ក្នុង​ខេត្តសៀមរាប​

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង