គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណបក្សនយោបាយមួយចំនួន ប្រកាសគាំទ្រការធ្វើវិសោធនកម្ម លើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២​ |
    គណបក្សនយោបាយមួយចំនួន ប្រកាសគាំទ្រការធ្វើវិសោធនកម្ម លើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គណបក្សនយោបាយមួយចំនួន ប្រកាសគាំទ្រការធ្វើវិសោធនកម្ម លើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ បន្ទាប់ពីអង្គរដ្ឋសភា បានសម្រេច​អនុម័តលើសេចក្ដីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើកទី១០ រួចមក បណ្ដាគណបក្សនយោបាយមួយចំនួន បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្ត​បន្ទាប់​​ប្រកាសគាំទ្រ​​យ៉ាងពេញ​ទំហឹង ​ចំពោះការអនុម័តនេះ ដោយ​គណបក្ស​ទាំង​នោះ​បាន​យល់​ឃើញ​ថាការ​ធ្វើ​វិសោធន​កម្ម​ធម្មនុញ្ញ​លើក​នេះ ​គឺ​​បាន​អនុវ​ត្ត​ស្រប​ទៅតា​ម​របប​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស។

    សេចក្តីថ្លែងការណ៍ទាំងនោះរួមមានចេញពីគណបក្សហ៊្វុនស៊ិនប៉ិច, គណបក្ស​ខ្មែរ​រួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សកម្លាំងប្រជាធិបតេយ្យ។

    ក្នុងសេចក្ដីថ្លែងការណ៍ទាំងនោះ​បានលើកឡើងស្រដៀងគ្នាថា សូម​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​កិច្ច​ប្រជុំ​ពេញ​អង្គរដ្ឋសភា ដែលបានអនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា​១៩​ថ្មី​(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

    តាមសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយទាំងប្រាំពីរខាងលើនេះ បានបញ្ជាក់ថា «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវ​របប​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឲ្យដំណើរការប្រព្រឹត្តទៅដោយរលួន នៅគ្រប់​កាលៈទេសៈ ការពារ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេស​ការ​ពារ​របបរាជានិយមអាស្រ័យធម្មនុញ្ញ ដើម្បីការអភិវឌ្ឍ​ប្រទេសជាតិ​មាតុភូមិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​លើ​គ្រប់​វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្រ្ត និងប្រជាជនខ្មែរ»។

    សូមបញ្ជាក់ថា សូមបញ្ជាក់ថា រដ្ឋសភាកម្ពុជាបាន​អនុម័ត​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ ​ស្តីពី​ការ​ស្នើ​សុំ​ធ្វើ​វិសោធន​កម្ម​មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសំឡេង ១០៥លើ១០៦សំឡេង ក្នុង​សម័យប្រជុំលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ៕

    អត្ថបទទាក់ទង