គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់​ថវិកា​បន្ថែម​ជូន​ដល់បណ្ដាខេត្តនានា  ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់​ថវិកា​បន្ថែម​ជូន​ដល់បណ្ដាខេត្តនានា  ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់​ថវិកា​បន្ថែម​ជូន​ដល់បណ្ដាខេត្តនានា  ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    ភ្នំពេញ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ជូនថវិកាបន្ថែមជូនដល់បណ្តាខេត្តនានា សម្រាប់ត្រៀម ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាម​លិខិតរបស់ក្រសួងសុខាភិបាល​ផ្ញើជូន​សម្ដេចតេជោ ​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​។

    ថវិកាសរុប ២៦៩០លានរៀល នឹងត្រូវ​ប្រគល់ជូនទៅខេត្តទាំង ២៤ ក្នុងនោះ៖ ខេត្តបាត់ដំបង ៤០០លានរៀល, ខេត្តបន្ទាយមានជ័យ ២៨០លានរៀល, ខេត្តឧត្ដរមានជ័យ ៦០លានរៀល, ខេត្តប៉ៃលិន ៧០លានរៀល, ខេត្តកោះកុង ១០លានរៀល, ខេត្តពោធិ៍សាត់ ២០០លានរៀល, ខេត្តព្រះវិហារ ៦០លានរៀល, ខេត្តកណ្ដាល ១៥០លានរៀល, ខេត្តស្វាយរៀង ៣០លានរៀល, ខេត្តព្រៃវែង ២៤០លានរៀល, ខេត្តត្បូងឃ្មុំ ១២០លានរៀល, ខេត្តក្រចេះ ២០លានរៀល, ខេត្តមណ្ឌលគិរី ១០លានរៀល, ខេត្តតាកែវ ១២០លានរៀល, ខេត្តកំពង់ចាម ២០០លានរៀល, ខេត្តកំពង់ឆ្នាំង ៥០លានរៀល, ខេត្តកែប ៦០លានរៀល, ខេត្តកំពង់ស្ពឺ ២៧០លានរៀល, ខេត្តកំពង់ធំ ១៦០លានរៀល, ខេត្តស្ទឹងត្រែង ១០លានរៀល, ខេត្តព្រះសីហនុ ៦០លានរៀល និងខេត្តសៀមរាប ៩០លានរៀល៕

    អត្ថបទទាក់ទង