គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ស្ដេចយាងចេញទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១​ |
    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ស្ដេចយាងចេញទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន​ ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ស្ដេចយាងចេញទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន​

    ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសចាកចេញទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។

    ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះក៏មានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរដោយ ព្រះរាជវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ៕

    បញ្ចេញមតិ
    អត្ថបទទាក់ទង