គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​​ សម្រេចដកតំណែង​លោក​ ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រោយបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសពលោក ហុង ថែម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​​ សម្រេចដកតំណែង​លោក​ ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រោយបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសពលោក ហុង ថែម សម្ដេចតេជោ​ ហ៊ុន​ សែន​​ សម្រេចដកតំណែង​លោក​ ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រោយបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសពលោក ហុង ថែម

    ភ្នំពេញ​​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បាន​សម្រេច​ដកតំណែង​លោក​ ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ ក្រោយពីបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព លោក​ ហុង ថែម ដែលទើបទទួលមរណភាពថ្មីៗនេះ​។

    តាមរយៈហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ​ ហ៊ុន​ សែន​បាន​សរសេរថា «ខ្ញុំបានចូលរួមរំលែកទុក្ខតាម​រយៈ​លោក​ជំទាវ ម៉ែន សំអន ចំពោះមរណៈភាព បង ហុង ថែម ដែលជាមន្ត្រីមួយ​រូបបាន​រួម​ចំណែកកសាង​ប្រទេស​តាំងពីបាត​ដៃទទេ​នាឆ្នាំ១៩៧៩។

    ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាល ចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ។

    ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារីអោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៍»

     

    អត្ថបទទាក់ទង