គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ Pfizer ជិត ៣០ម៉ឺនដូស សម្រាប់ចាក់កុមារ ជាជំនួយរបស់អូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២​ |
    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ Pfizer ជិត ៣០ម៉ឺនដូស សម្រាប់ចាក់កុមារ ជាជំនួយរបស់អូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ​ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ Pfizer ជិត ៣០ម៉ឺនដូស សម្រាប់ចាក់កុមារ ជាជំនួយរបស់អូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ​

    ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែល​ជា​ជំនួយ​របស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ផ្ដល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បាន​ដឹក​មក​ដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ។

    អូស្ត្រាលី ជាប្រទេសមួយដែលបានជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបរិក្ខារផ្សេង សម្រាប់​រួម​ចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ កម្ពុជា​ក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន​១៩៦ ៨០០ដូស សម្រាប់ចាក់ជូនកុមារ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល និង​​ប្រជាជន​អូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជាង ២.៣លាន​ដូស​រួច​ម្តង​ហើយ។

    ការផ្តល់​ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បាន​បង្ហាញ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​មួយ​របស់​រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូច​ជា​ជួយ​ការពារ​​អាយុ​ជីវិត​ប្រជាពលរដ្ឋខ្មែរ​ពីជំងឺកូវីដ-១៩។

    លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបាន​បញ្ជាក់ថា រហូត​មក​ដល់​ពេល​នេះកម្ពុជា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៧៤លានដូស ហើយ​នៅ​សល់ក្នុង​ឃ្លាំង​ចំនួន​ជាង ៧លានដូស។

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ន កម្ពុជា ចាក់​វ៉ាក់​សាំង​ជូនប្រជាពលរដ្ឋបានជិត ៩៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បានជិត ៤លាននាក់ និងដូសទី៥ បានជាង ៦០ម៉ឺននាក់៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង