សេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្លាស់ ប្តូរទស្សនៈ និង ការពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រៀបចំដោយកម្ពុជា។