អ្នកជំងឺជនជាតិខ្មែរ ២នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរ ចំនួន ២នាក់ អាយុ ៦៥ឆ្នាំ និងអាយុ ៧៧ឆ្នាំ ដោយសារជំងឺកូវីដ១៩ ។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថា៖
- ករណីបុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩
- ករណីបុរសជនជាតិខ្មែរ អាយុ ៧៧ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។
ពាក្យគន្លឹះទាក់ទង