សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតា
នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។
តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន ជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម-ឡាវ។ បន្ទាប់ពីចប់កិច្ចប្រជុំរួច សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ នៅពេលដល់កម្ពុជាភ្លាម នឹងមិនមានការធ្វើសន្និសីទកាសែតនោះទេ ដោយសម្ដេចតេជោ និងគណៈប្រភូទាំងអស់ នឹងផ្ដល់កំហាក ដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ហើយគណៈប្រតិភូ ទាំងអស់នឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕