គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ ឱ វណ្ណឌីន បន្តនាំយកអំណោយសម្ដេចតេជោ ចែកជូន​លោកយាយ លោកតា អាយុជាង១០០ឆ្នាំ​ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១​ |
    លោកជំទាវ ឱ វណ្ណឌីន បន្តនាំយកអំណោយសម្ដេចតេជោ ចែកជូន​លោកយាយ លោកតា អាយុជាង១០០ឆ្នាំ​ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លោកជំទាវ ឱ វណ្ណឌីន បន្តនាំយកអំណោយសម្ដេចតេជោ ចែកជូន​លោកយាយ លោកតា អាយុជាង១០០ឆ្នាំ​ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខណ្ឌទូទាំងប្រទេស នៅថ្ងៃទី២៩កក្កដានេះ បានបន្តនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាថវិកា ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកយាយ លោកតា ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួមមាន៖

    ១. លោកតា អាត់ អ៊ុន អាយុ ១០០ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំពាម ស្រុកសានគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    ២. លោកយាយ សឿ ស៊ន អាយុ ១១៣ឆ្នាំ រស់នៅភូមិដំណាក់ធ្នង់ ឃុំខ្មារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

    ៣. លោកយាយ ឈ្មោះ ចិន មៀច អាយុ ១០២ឆ្នាំ រស់នៅខេត្តសៀមរាប។

    រូបភាព៖ BTV

    អត្ថបទទាក់ទង