គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គ.ជ.ប នឹង​រៀបចំកិច្ច​ប្រជុំ​ ស្ដីពី​ការផ្សព្វផ្សាយ​បញ្ជី​បោះឆ្នោត​ចុង​ក្រោយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០​ |
    គ.ជ.ប នឹង​រៀបចំកិច្ច​ប្រជុំ​ ស្ដីពី​ការផ្សព្វផ្សាយ​បញ្ជី​បោះឆ្នោត​ចុង​ក្រោយ​ គ.ជ.ប នឹង​រៀបចំកិច្ច​ប្រជុំ​ ស្ដីពី​ការផ្សព្វផ្សាយ​បញ្ជី​បោះឆ្នោត​ចុង​ក្រោយ​

    ភ្នំពេញ៖ គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​ ហៅកាត់​ថា​ គ.ជៈប នឹង​រៀបចំកិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ស្ដីពី​ការ​ផ្សព្វផ្សាយ​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ និង​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ចែកលិខិត​អញ្ជើញ​ប្រជាពលដ្ឋ​ នៅថ្ងៃទី​១៤ ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​សាល​សន្និសីទ​ជាន់​ទី១​ នៃ​ទីស្ដីការ​ គ.ជ.ប​។ នេះបើ​យោងតាម​សេចក្ដីជូន​ដំណឹង​របស់​គជប​ ចេញផ្សាយនៅថ្ងៃទី​៨ ខែកញ្ញា​ ឆ្នាំ​២០២០​។

    ក្នុង​កិច្ចប្រជុំ​នោះ​ក៏នឹង​មាន​​ការចូល​រួម​ពី​ភាគីពាក់ព័ន្ធ​ជាច្រើន​ រួមមាន​៖ តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​, តំណាង​ព្រឹទ្ធ​សភា និង​រដ្ឋ​សភា​ , ក្រសួង​ពាក់ព័ន្ធ​នានា​, តំណាងគណបក្ស​នយោបាយ​, តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​អ្នក​សារព័ត៌មាន​។

    អត្ថបទទាក់ទង