គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ចិននឹង​ផ្ដល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន​៣លានដូសបន្ថែមទៀតដល់កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១​ |
    ចិននឹង​ផ្ដល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន​៣លានដូសបន្ថែមទៀតដល់កម្ពុជា ចិននឹង​ផ្ដល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន​៣លានដូសបន្ថែមទៀតដល់កម្ពុជា

    ភ្នំពេញ៖ រដ្ឋាភិបាល​ចិន​ នឹង​ផ្ដល់​ជំនួយ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន​ ៣លានដូសបន្ថែមទៀត ដល់ប្រទេស​កម្ពុជា ខណៈចិន​បាន​ផ្ដល់ជំនួយវ៉ាក់សាំងនេះដល់កម្ពុជាចំនួន​ ៤លាន៣សែនដូសរួចមកហើយនោះ។

    ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយឯកឧត្ដម​ វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងពីមិត្តចិនចំនួន ២៦លាន ៨សែនដូស ដោយក្នុងនោះ ៤លាន ៣សែនដូសជាជំនួយរបស់ប្រទេសចិន។ ឯកឧត្ដម​បន្តថា រដ្ឋាភិបាលចិន​ នឹង​ផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៣លានដូសបន្ថែមទៀត​ ដល់ប្រទេសកម្ពុជា។

    អត្ថបទទាក់ទង