គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះមហាក្សត្រ ប្រទានព្រះរាជអំណោយដល់ជនចាស់ជរា ចំនួន ៤៦៥នាក់ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១​ |
    ព្រះមហាក្សត្រ ប្រទានព្រះរាជអំណោយដល់ជនចាស់ជរា ចំនួន ៤៦៥នាក់ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ព្រះមហាក្សត្រ ប្រទានព្រះរាជអំណោយដល់ជនចាស់ជរា ចំនួន ៤៦៥នាក់ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជ​ទានព្រះរាជអំណោយដ៏ថ្លៃថ្លា ចែកជូនជនចាស់ជរាចំនួន ៤៦៥នាក់ ដែលមានជីវភាពក្រីក្រ និងគ្មានទីពឹងកំពុងជួបប្រទះការខ្វះខាត នៅឃុំចំនួន ០៥ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

    ព្រះរាជអំណោយទាំងអស់ត្រូវបានសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង នាំយកទៅចែកជូនជនចាស់ជរាទាំង ៤៦៥នាក់ ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ (០១ តុលា) នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ។

    អត្ថបទទាក់ទង