គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី០៤តុលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១​ |
    ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី០៤តុលា ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី០៤តុលា

    ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្ដម​ ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំ ២ផ្សេងទៀត តាមប្រព័ន្ធវីដេអូ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង​សហកិច្ចប្រតិបត្តិការអន្តរជាតិ​​ចេញផ្សាយនៅថ្ងៃទី០២តុលានេះ។

    តបតាមការអញ្ជើញរបស់ ឯកឧត្ដម​ ដាតូ អ៊ីវីវ៉ាន់ យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ (ACC) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

    នៅក្នុងឱកាសកិច្ចប្រជុំទាំងនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងងលើកទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលខាងមុខនេះ  អាទិភាពនានារបស់អាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗដែលសម្រេច​បាន​ និងគំនិតផ្ដួចផ្ដើមសំខាន់ៗ របស់​អាស៊ាន សម្រាបឆ្លើយតបនឹង​ជំងឺកូវីដ១៩ ​ពិនិត្យមើលឡើងវិញការអនុវត្តផែនការលំអិត ស្ដីពីការកសាងសហគមន៍អាស៊ាន និងតាមដានបច្ចុប្បន្នភាព នៃការអនុវត្ត​ការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ជាពិសេស ការផ្ដល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេសមីយ៉ាន់ម៉ា។

    រដ្ឋមន្ត្រីការបរទេសអាស៊ានក៏នឹងពិភាក្សាគ្នាផងដែរពីការបង្កើនទំនាក់ទំនងបន្ថែមទៀតជាមយយដៃគូសន្ទនាខាងក្រៅ តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន និង​ការថែរក្សា​មជ្ឈភាពអាស៊ាន​។ បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាចប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាគ្នាផងដែរ៕

     

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង