គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ ចាត់ទុកអ្នកចង់សើរើកិច្ចព្រមព្រៀងឡើងវិញមិនខុសពីចង់ឲ្យបរទេសមកត្រួតត្រាកម្ពុជាជាថ្មីឡើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ ចាត់ទុកអ្នកចង់សើរើកិច្ចព្រមព្រៀងឡើងវិញមិនខុសពីចង់ឲ្យបរទេសមកត្រួតត្រាកម្ពុជាជាថ្មីឡើយ សម្ដេចតេជោ ហ៊ុន​ សែន​ ចាត់ទុកអ្នកចង់សើរើកិច្ចព្រមព្រៀងឡើងវិញមិនខុសពីចង់ឲ្យបរទេសមកត្រួតត្រាកម្ពុជាជាថ្មីឡើយ

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលរក និងរក្សាបានរហូតមកដល់សព្វថ្ងៃ ហើយបែជាចង់សើរើកិច្ចព្រមព្រៀងនេះឡើងវិញ។ សម្ដេចតេជោ ចាត់ទុកថាអ្នកដែលចង់សើរើកិច្ចព្រមព្រៀងមិនខុសពីចង់ឲ្យបរទេសមកត្រួតត្រាកម្ពុជាជាថ្មីនោះឡើយ​ ។

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន​បានរម្លឹកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាថ្មីម្តងទៀតនេះ ដោយសារមានក្រុមមនុស្សមួយចំនួនបានធ្វើការអត្ថាធិប្បាយរិះគន់ថា ការកែរដ្ឋធម្មនុញ្ញពីសំឡេង២/៣មក៥០បូក១ ជារឿងខុសនឹងស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ឆ្នាំ១៩៩១។ សម្តេចសង្កត់ធ្ងន់ថា ការបកស្រាយដោយចោទថា រដ្ឋសភាធ្វើខុសនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺគេមានសិទ្ធិទៅវាយខ្នោះយកទៅអនុវត្តតាមផ្លូវច្បាប់។ សម្តេចក៏បានឆ្លើយតបទៅនឹងការរិះគន់ និងការចង់ឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសមកគ្របដណ្តប់លើបញ្ហាកម្ពុជា ឬចង់សើរើកិច្ចព្រមព្រៀងនេះឡើងវិញ។ សម្តេចតេជោថា ការចង់បានបែបហ្នឹង គឺមិនខុសនឹងការចង់ហៅបរទេសមកឱ្យត្រួតត្រាលើប្រទេសកម្ពុជាឡើងវិញនោះទេ។ ប៉ុន្តែទោះបីជាមានការរិះគន់បរិហារយ៉ាងណាក៏ដោយចុះក៏សម្តេចនៅតែអនុវត្តទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាដដែលព្រោះខ្លឹមសារទាំងប៉ុន្មានដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺបានបញ្ចូលមកក្នុងរដ្ឋធម្មនុញ្ញអស់ហើយ។

    សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ​ ហ៊ុន​ សែន​ ខាងក្រោមនេះ៖

    អត្ថបទទាក់ទង