សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ
ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» ។
ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរួមគ្នាជាសកល ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់ប្រជាជននៅលើសកលលោក ចួលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុក និងអ្នករងផលប៉ះពាល់ពីមេរោគអេដស៍ ក្នុងការទទួលបានសេវាថែទាំនឹងព្យាបាល និងសេវាសង្គមឲ្យកាន់តែទូលំទូលាយថែមទៀត។
អត្ថបទទាក់ទង