ព្រឹកនេះ គណបក្សប្រជាជនកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តាល ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តី
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បើកសន្និបាតលើកទី៤៣ អាណត្តិទី៥ របស់ខ្លួន ដើម្បីបោះឆ្នោតសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ថ្ងៃអនាគត អមដោយរបៀបវារៈចំនួន ៣ផ្សេងទៀត។
សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣នេះ នឹងរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងថ្នាក់ដឹកនាំជាច្រើនផងដែរ៕
អត្ថបទទាក់ទង