គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកជំនាញសេដ្ឋកិច្ច៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងសម្រេចតាមការគ្រោងទុក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២​ |
    អ្នកជំនាញសេដ្ឋកិច្ច៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងសម្រេចតាមការគ្រោងទុក អ្នកជំនាញសេដ្ឋកិច្ច៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងសម្រេចតាមការគ្រោងទុក

    ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នឹងងើបទៅទៅរកកំណើនសក្តានុពល ខណៈកម្ពុជាបានពង្រឹងក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច ជាពិសេសការទប់ស្កាត់មានប្រសិទ្ធភាពនៃប្រភេទមេរោគថ្មី អូមីក្រុង ទាំងនេះនឹងធ្វើឲ្យកម្ពុជាសម្រេចកំណើនសេដ្ឋកិច្ចតាមការគ្រោងទុកក្នុងអត្រាប្រមាណ ៥,៦%។

    លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកែសម្រួលជាច្រើន ជាពិសេសការសម្រួលដល់​ពាណិជ្ជកម្ម ការផ្តល់អត្ថប្រយោជន៍ដល់អ្នកវិនិយោគសម្រាប់វិស័យកម្មន្តសាល ការកសាង​ហេដ្ឋាន​រចនាសម្ព័ន្ធសម្រាប់វិស័យទេសចរ ​និងការបើកច្រក រវាងកម្ពុជា-ចិន ដែលជួយជម្រុញដល់វិស័យ​កសិកម្ម និងឧស្សាហកម្មនិងការបើកពាណិជ្ជកម្មកម្ពុជា-កូរ៉េជាដើម។

    សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សា​ជាមួយ​ដៃគូអភិវឌ្ឍន៍រួមមាន៖ ​មូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF), ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) ​និងកម្មវិធីអភិវឌ្ឍន៍ ​សហប្រជាជាតិ (UNDP) លើស្ថានភាព និង​ទស្សនវិស័យសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជា ​និង​ហានិភ័យ​ម៉ាក្រូសេដ្ឋកិច្ច ចម្បងៗ និង​ការ​ឆ្លើយតប​ជាគោលនយោបាយ។

    សម្រាប់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ​ត្រូវបានព្យាករថា ​នឹងបន្ត​និន្នាការ​កើនឡើង​ក្នុងរង្វង់ ៥,៦% និង​ឈានជាបណើ្តរៗ​ទៅរកកំណើនសក្តានុពលក្នុងរយៈពេលមធ្យម ​ដែលគាំទ្រដោយ កំណើន​ល្អ​ប្រសើរ នៃតម្រូវការសកល​ និងការកើនឡើងញសន្សឹមៗ ​នូវទំនុកចិត្តវិនិយោគ និងការរំពឹង​ទុក​នូវការ​អនុវត្ត ប្រកប​ដោយប្រសិទ្ធភាពនៃ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣ ដែល​នឹងស្តារកំណើន​សេដ្ឋកិច្ចកម្ពុជា ឱ្យត្រឡប់ទៅរកកំណើន សក្តានុពល និងពង្រឹងភាព​ធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព និងបរិយាប័ន្ន៕ ប្រភព៖ BTV News

     

     

    អត្ថបទទាក់ទង