គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំ ដល់៥ឆ្នាំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំ ដល់៥ឆ្នាំ សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំ ដល់៥ឆ្នាំ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាន​ចេញសារជាសំឡេងពិសេសមួយជូនជនរួមជាតិ ដោយក្នុងសារសំឡេងនោះបានបញ្ជាក់ពីការសម្រេចចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ជូនកុមារអាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ។

    នៅក្នុងសារសំឡេងនេះ សម្ដេចតេជោ​បានបញ្ជាក់ថា​មូលហេតុនៃការសម្រេចចិត្តនេះ ដោយសារតែសង្កេតឃើញថា ចាប់ផ្ដើមពីអូមីក្រុងបានរុករាននៅក្នុងប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម ៥ឆ្នាំ មានប្រមាណជាង ២០ភាគរយ ដែលទទួលជំងឺនេះ។ សម្ដេចបានបន្ថែមដែរថា យើងមានភាពចាំបាច់ក្នុងការការពារកុមារកុំឲ្យឆ្លងនូវមេរោគបំប្លែងថ្មី អូមីក្រុងនេះ ដូច្នេះយើងអត់មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងដូសមូលដ្ឋានជាដូសទី១ និងដូសទី២ សម្រាប់កុមារអាយុ ពី៣ឆ្នាំ ដល់៥ឆ្នាំនោះទេ។

    បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កុមារអាយុចាប់ពី៣ឆ្នាំ ដល់ ៥ឆ្នាំ មានចំនួនប្រមាណជា ៧០ម៉ឺននាក់(ចំនួនប៉ានស្មាន)។ សម្តេចតេជោ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សូមនាំកូនចៅរបស់ខ្លួនទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៨ នៅតាមទីកន្លែងនានា ដែលបានរៀបចំការចាក់ ដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

    សូមស្ដាប់ប្រសាសន៍សម្ដេចតេជោខាងក្រោមនេះ៖

    អត្ថបទទាក់ទង