គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងការងារអំពាវនាវឲ្យភាគីវិវាទចូលរួមប្រជុំ​នៅរសៀលថ្ងៃនេះ ​ដើម្បីដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២​ |
    ក្រសួងការងារអំពាវនាវឲ្យភាគីវិវាទចូលរួមប្រជុំ​នៅរសៀលថ្ងៃនេះ ​ដើម្បីដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ក្រសួងការងារអំពាវនាវឲ្យភាគីវិវាទចូលរួមប្រជុំ​នៅរសៀលថ្ងៃនេះ ​ដើម្បីដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​

    ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បន្តអំពាវនាវឲ្យភាគីវិវាទចូលរួមប្រជុំ​ នៅម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​។

    ក្រសួងការងារបានឲ្យដឹងថា ដើម្បីបន្តសម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​រួម​នៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានអញ្ជើញតំណាងភាគី កម្មករ​និយោជិត និង​តំណាង​ភាគីនិយោជក មកបន្តប្រជុំដោះស្រាយវិវាទនៅទីស្តីការក្រសួង នារសៀល​ថ្ងៃទី១៧មីនា​ម្សិលមិញ ប៉ុន្តែមិន​ឃើញ​មាន​តំណាង​ភាគីកម្មករ​និយោជិត​មក​ចូលរួមឡើយ ដោយ​មាន​តែ​តំណាង​ភាគីនិយោជកប៉ុណ្ណោះ។

    ជាថ្មីម្តងទៀត ក្រសួងការងារសូមអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តា​ចូល​រួម​ប្រជុំ​ដោះ​ស្រាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០រសៀល នៅទីស្តីការក្រសួង និង​សូម​អនុវត្តតាមការសន្យា របស់ខ្លួន ដែលស្នើ​សុំកិច្ច​អន្តរាគមន៍​ឱ្យខ្លួន​បាន​នៅ​ក្រៅឃុំ​ជា​បណ្តោះ​អាសន្ន ដើម្បីធ្វើជាតំណាងអតីតបុគ្គលិក ក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ដោយ​មិនគួរលើកហេតុផលផ្សេងៗខុសពីការសន្យា ឬស្មារតី នៃកិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ចប់វិវាទ​ការងារនេះឡើយ៕

    អត្ថបទទាក់ទង