សប្បុរជន ៤ក្រុមផ្សេងគ្នាបវិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមសកម្មភាពមនុស្សធម៌
ភ្នំពេញ៖ ដើម្បីចូលរួមក្នុងសកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២ នៅថ្ងៃទី២៨មីនានេះ សប្បុជនចំនួន ៤ក្រុមផ្សេងៗគ្នា បានចូលរួមបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាល។
ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយពីសប្បុរជន លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់អំណោយទាំងអស់ ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដែលថវិកាទាំងនោះរួមមាន៖
ទី១. អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក និងជាម្ចាស់បុរីពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន ១,៣០០,០០០ ដុល្លារអាមេរិក(១លានបីសែនដុល្លារអាមេរិក)
ទី២. ក្រុមហ៊ុន ជីប ម៉ុង បានចរិច្ចាគថវិកាចំនួន ៧០០,០០០ ដុល្លារអាមរិក (ចិតសិបម៉ឺនដុល្លារអាមេរិក)
ទី៣. ធានាគារអេស៊ីលីដា ចំនួន៨០០,០០០,000 រៀល (ប្រាំបីរយលានរៀល)
ទី៤. សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន២០,០០០,០០០ រៀល (ម្ភៃលានរៀល)
លោកជំទាវ អនុប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថា ថវិកាដែលសប្បុរសជនបវិច្ចាគ ជូនកាកបាទក្រហមក្រហមកម្ពុជា គឺដើម្បីធ្វើឱ្យសមាគមជាតិមានធនធានបន្ត ផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាក ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ដែលនេះជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរ ដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ៕ ប្រភព៖ BTVNews