គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន​ បន្ត​អំពាវនាវ​ដល់ពលរដ្ឋ​ប្រុងប្រយ័ត្ន​កុំ​ឲ្យកើត​មានគ្រោះថ្នាក់ចរាចរណ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន​ បន្ត​អំពាវនាវ​ដល់ពលរដ្ឋ​ប្រុងប្រយ័ត្ន​កុំ​ឲ្យកើត​មានគ្រោះថ្នាក់ចរាចរណ៍ សម្ដេចតេជោ ហ៊ុន សែន​ បន្ត​អំពាវនាវ​ដល់ពលរដ្ឋ​ប្រុងប្រយ័ត្ន​កុំ​ឲ្យកើត​មានគ្រោះថ្នាក់ចរាចរណ៍

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការ​ប្រុងប្រយ័ត្នខ្ពស់កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលជាការគួរឲ្យសោកស្តាយ​មិនគួរ​ឱ្យ​កើត​មាន។

    សម្ដេចតេជោ​ បានអំពាវនាវយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចបានអញ្ជើញ​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង ក្រោម​ជំនួយ​ឥត​​សំណង​របស់សាធារណរដ្ឋកូរ៉េនាព្រឹកថ្ងៃទី២៨មីនានេះ។

    សម្ដេចបានគូរបញ្ជាក់ថា ទោះបីថ្ងៃនេះមិនមែនជាថ្ងៃសម្ពោធផ្លូវប៉ុន្តែ ដោយស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍ គឺបានកើតមានជារៀងរាល់ថ្ងៃ គឺកើតមានឡើង​ច្រើន​ជាងអ្នក​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ទៅទៀត ដែលជាសោកនាថកម្មដល់ក្រុមគ្រួសារ ជាពិសេស​បើកើត​មាន​ចំ​មេគ្រួសារ​ផង​នោះវានឹងនាំឲ្យមានស្ថានភាព នៃភាពក្រីក្រត្រូវធ្លាក់ចុះ៕

     

    អត្ថបទទាក់ទង