ក្រសួងសុខាភិបាលបញ្ជាក់លម្អិតបន្ថែមពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងក្របខណ្ឌទូទាំងប្រទេស
ភ្នំពេញ៖ ក្រសួងសុខាភិបាល ជូនដំណឹងដល់ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ស្តីអំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ដែលនៅទីសាធារណៈ ជាទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញ ចូលល្អ និងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាព នៃភាពរឹងមាំនៃភាពស៊ាំសហគមន៍ និងការលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់។
អត្ថបទទាក់ទង