គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សចំនួន៤ សរុប២៧៨នាក់ ស្ម័គ្រចិត្តប្ដូរមករួមសរ់ជាមួយបក្សប្រជាជននៅខេត្តកំពត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២​ |
    បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សចំនួន៤ សរុប២៧៨នាក់ ស្ម័គ្រចិត្តប្ដូរមករួមសរ់ជាមួយបក្សប្រជាជននៅខេត្តកំពត បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សចំនួន៤ សរុប២៧៨នាក់ ស្ម័គ្រចិត្តប្ដូរមករួមសរ់ជាមួយបក្សប្រជាជននៅខេត្តកំពត

    កំពត៖ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សរុប២៧៨នាក់ (ស្រី៨៤នាក់) មកពីគណបក្សចំនួន៤ បានស្ម័គ្រចិត្តប្ដូរមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពត។

    បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សចំនួន៤នោះ រួមមាន គណបក្សភ្លើងទៀនចំនួន២៤៩នាក់ គណបក្សយុវជនកម្ពុជាចំនួន២២នាក់ គណបក្សរួបរួមជាតិចំនួន៦នាក់ និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន១នាក់។

    លេខរៀងក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រួមមាន៖
    * លេខរៀងទី១ ចំនួន៥នាក់
    * លេខរៀងទី២ ចំនួន១២នាក់
    * លេខរៀងទី៣ ចំនួន១៧នាក់
    * លេខរៀងទី៤ ចំនួន១២នាក់
    * លេខរៀងទី៥ ចំនួន២៣នាក់
    * លេខរៀងទី៦ ចំនួន១៩នាក់
    * លេខរៀងទី៧ ចំនួន១៧នាក់
    * លេខរៀងទី៨ ចំនួន២២នាក់
    * លេខរៀងទី៩ ចំនួន២៥នាក់
    * លេខរៀងទី១០ ចំនួន២៨នាក់
    * លេខរៀងទី១១ ឡើងទៅចំនួន៩៨នាក់៕

     

     

    អត្ថបទទាក់ទង