គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាល អនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត ១ថ្ងៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២​ |
    រាជរដ្ឋាភិបាល អនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត ១ថ្ងៃ រាជរដ្ឋាភិបាល អនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត ១ថ្ងៃ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចអនុញ្ញាតឲ្យកម្មករនិយោជិតនៅទូទាំងប្រទេសឈប់​សម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត ១ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។  នេះ​បើ​យោង​តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្តី ផ្ញើជូនរដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះ​បណ្តាល​វិជា្ជជីវៈ​ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

    នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា យល់​ព្រម​ជា​គោលការណ៍​ឲ្យ​កម្មករនិយោជិតឈប់សម្រាក ដើម្បីទៅបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-​សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ១ថ្ងៃមុនថ្ងៃបោះឆ្នោត និង​១​ថ្ងៃ​ក្រោយ​ថ្ងៃបោះឆ្នោត ដោយ​ រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​ដដែល។

    សូមបញ្ជាក់ថា ការសម្រេចនេះ ក្រោយពី​មាន​ចំណារ​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០២២​៕

    អត្ថបទទាក់ទង