គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតចំហររបស់អតីតគណនាយក និងជាប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២​ |
    លិខិតចំហររបស់អតីតគណនាយក និងជាប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត លិខិតចំហររបស់អតីតគណនាយក និងជាប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត

    ក្នុងនាមខ្ញុំជាអតីតគណនាយកនិងជាប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត និងដែលបានចូលរួមស្តាប់ការសំណេះ សំណាលនៅពេលថ្មីៗ នេះក្រោមអធិបតីភាពឯកឧត្តម ប្រធាន កឹម សុខា ខ្ញុំសូមជំរាបជូនមកសមាជីក សមាជីកា និងបងប្អូនប្រជាពលរដ្ធដែលគាំទ្រអតីត គណបក្សសង្គ្រោះជាតិដែលមាន ឯកឧត្តម កឹម សុខា ជាប្រធាន ដូចតទៅ :

    ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ និងជាពិសេសនៅក្នុងរយះពេលនៃយុទ្ធនាការឃោសនា បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ មានមេដឹកនាំ បេក្ខជន និងសកម្មជន មួយចំនួននៃគណបក្សភ្លើងទៀនបានលួចបន្លំប្រើប្រាស់ឈ្មោះគណបក្សសង្គ្រោះជាតិដើម្បីធ្វើការបោកប្រាស់ ភូតកុហកនិងបំភាន់ថា គណបក្សភ្លើងទៀននិងគណបក្សសង្គ្រោះជាតិ «គឺតែមួយ» ពោលគឺគណបក្ស ភ្លើងទៀនគឺជាគណបក្សសង្គ្រោះជាតិ។

    ជំនួសមុខអោយឯកឧត្តមប្រធាន កឹម សុខា ខ្ញុំសូមបដិសេធ ចោលទាំងស្រុងចំពោះការលើកឡើងអះអាងបោកប្រាស់ដ៍ថោកទាបនិងដោយគ្មានការអៀនខ្មាស់បែបនេះ ព្រោះឯកឧត្តមប្រធាន កឹម សុខា កំពុងតែបន្តធ្វើការតស៊ូដោយមានការគាំទ្រនិងលើកទឹកចិត្តយ៉ាងសកម្មពីសហគមន៍អន្តរជាតិដើម្បីទាមទារអោយគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវីញបានដោយ ស្របច្បាប់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម កឹម សុខា ក៍ធ្លាប់បានប្រកាសជា សាធារណះរួចហើយដែរថា គាត់មិនជាប់ ពាក់ព័ន្ធអ្វីជាមួយ សម រង្ស៊ី ទៀតនោះទេ! ដូច្នោះសូមកុំយកឈ្មោះរបស់គាត់ទៅ បម្រើផលប្រយោជន៌របស់បក្សខ្លួនទៀតឱ្យសោះ ជាពិសេសឈ្មោះគណបក្សសង្គ្រោះជាតិដែលឯកឧត្តម កឹម សុខា ជាប្រធាន។

    ម៉្យាងវីញទៀត នៅក្នុងរាល់ពិធីសំណេះសំណាលជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំនិងសកម្មជនអតីតបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្ត ឯកឧត្តមប្រធាន កឹម សុខាក៍តែងតែបានលើក ឡើងយ៉ាងច្បាស់ថា «គាត់មិនដែលក្បត់ ឆន្ទះរាស្ត្រ និងមិនដែលរត់ចោលស្រុកដូចអ្នកខ្លះ(ដែលគាត់ចង់សំដៅទៅលើ សម រង្ស៊ី និងបក្សពួក) ហើយបើត្រូវធ្វើអ្វីគឺគាត់ចេញមុខដឹកនាំធ្វើដោយផ្ទាល់…»។ ហើយថ្មីៗនេះ កូនស្រីរបស់លោកប្រធាន កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក៍បានសរសេរបង្ហោះនៅក្នុង ទ្វីធទ័រ របស់ខ្លួន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា «ការបោះឆ្នោតឃុំសង្កាត់ ឆ្មាំ២០២២នេះ គ្មានវត្តមាននៃមេដឹកនាំរបស់បក្សសង្គ្រោះជាតិដែល

    នៅក្នុងប្រទេសកម្ពុជា ចូលរួមនោះទេ»។ដូច្នេះ សូមសមាជីកសមាជីកានិងបងប្អូន ប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ជាពិសេស គាំទ្រលោកប្រធាន កឹម សុខា សូមកុំចាញ់ បោកកាេឃោសនា បោកប្រាស់របស់មេដឹកនាំ ក៍ដូចជាបេក្ខជន និងសកម្មជន បក្សភ្លើងទៀនអោយ សោះដែលដើរនិយាយអួតអាងថា បក្សភ្លើងទៀននិងបក្សសង្គ្រោះជាតិគឺ«តែមួយ» ព្រោះនេះគឺជាការភូតកុហកដ៍ឥតអៀនខ្មាស់និង បំភាន់ទាំងស្រុង។ ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺចេតនាទុច្ចរិទ្ធនៃការឃោសនាថា «បក្សភ្លើងទៀននិងបក្សសង្គ្រោជាតិគឺតែមួយ» នឹងធ្វើអោយលោកប្រធាន កឹម សុខាកាន់តែពិបាក ក្នុងការប្រឈមមុខដោះស្រាយខាងផ្លូវច្បាប់ដើម្បីដោះបន្ទុកសំរាប់ខ្លួនគាត់ផងនិងការដំណើរការឡើងវីញនៃបក្សសង្គ្រោះជាតិផង។

     

     

    អត្ថបទទាក់ទង