គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី (HASEBE Tsuyoshi) ប្រធាន និង ជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ (Nikkei Inc.)  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និង​ឥស្សរជន​ជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៊ីដ៏ទៃទៀត  ថ្លែងសុន្ទរកថាក្នុងសន្និសីទ អន្តរជាតិ លើក​ទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទី របស់ទ្វីប​អាស៊ី​នៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់រូបវ័ន្តផង និងតាមប្រព័ន្ធ​អនឡាញ​ផង នៅថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

    នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ  សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធលើ​បរិយាកាស សន្តិសុខ សកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និង​សារៈសំខាន់​នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោក៏នឹងគូសបញ្ជាក់ ផងដែរអំពីផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុង ការដោះ ស្រាយ បញ្ហាការប្រែប្រួលអាកាសធាតុ  និងអំពើភេរវកម្មឆ្លងដែន និងតួនាទីរបស់អាស៊ានរួមទាំងកម្ពុជា​ក្នុង​ការ​កសាង​អនាគត​ដ៏​ត្រចះ​ត្រចង់​សម្រាប់ទ្វីបអាស៊ី និងពិភពលោក។

    ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទ អន្តរជាតិខាងលើនឹងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា   ក្នុងការដើរតួនាទី​ដ៏​សកម្ម​នៅ​ក្នុង​ការ​កសាង​អនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោក ជាពិសេស​នៅ​ក្នុង​បុព្វ​ហេតុ​ស្តារ​ឡើង​វិញក្រោយវិបត្តិជំងឺកូវីដ-១៩៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង