គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គ.ជ.ប អំពាវនាវឲ្យពលរដ្ឋមានឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈការបោះឆ្នោត​នឹងចូល​មក​ដល់​នៅ​ចុងសប្ដាហ៍នេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២​ |
    គ.ជ.ប អំពាវនាវឲ្យពលរដ្ឋមានឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈការបោះឆ្នោត​នឹងចូល​មក​ដល់​នៅ​ចុងសប្ដាហ៍នេះ គ.ជ.ប អំពាវនាវឲ្យពលរដ្ឋមានឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈការបោះឆ្នោត​នឹងចូល​មក​ដល់​នៅ​ចុងសប្ដាហ៍នេះ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់ៗគ្នា ដើម្បីជ្រើសរើស​ ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ដែលខ្លួនពេញចិត្ត ដោយគ្មានការបង្ខិតបង្ខំ តាមលទ្ធិប្រជាធិបតេយ្យ។

    សភាពការណ៍ទូទៅ​នៃយុទ្ធនាការ​ឃោសនា​បោះឆ្នោតរបស់គណបក្សនយោបាយ និង​អ្នកគាំទ្របក្សនីមួយៗ បានធ្វើសកម្មភាពដោយរលូន មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

    សូមជម្រាបថា យុទ្ធនាការឃោសនាសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃប៉ុណ្ណោះ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ២០២២ ដោយក្នុងនោះមានការគណបក្សនយោបាយចំនួន១៧ បាន​នឹង​កំពុង​​​ធ្វើសកម្មភាព​ឃោសនា​គោលនយោបាយបក្ស ចែកខិត្តប័ណ្ណ និងមានការជួបជុំ​សកម្មជន​អ្នក​គាំទ្រ​របស់ខ្លួនរៀងៗខ្លួន នៅតាមមូលដ្ឋានដែលខ្លួនបានដាក់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សា​ឃុំ-សង្កាត់​៕

     

    អត្ថបទទាក់ទង