គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្តម គន់ គីម អញ្ជើញបិទយុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ខេត្តឧត្ដរមានជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២​ |
    ឯកឧត្តម គន់ គីម អញ្ជើញបិទយុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ខេត្តឧត្ដរមានជ័យ ឯកឧត្តម គន់ គីម អញ្ជើញបិទយុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ខេត្តឧត្ដរមានជ័យ

    ឧត្តរមានជ័យ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គន់ គីម សមាជិកអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុម​ការងារ​ចុះមូលដ្ឋាន​ខេត្ត​ឧត្តរមានជ័យ អញ្ជើញបិទយុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ អាណត្តិទី៥។

    ក្នុងឱកាសនោះឯកឧត្តម គន់ គីម បានថ្លែងអំណរគុណដល់សមាជិកសមាជិកា កម្លាំងយុវជន និង​សកម្មជនទាំងអស់នៅក្នុង​ខេត្តឧត្តរមានជ័យ ​ដែលបានធ្វើសកម្មភាពឃោសនា និងចុះ​ជួប​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់នៅ​តាម​ខ្នងផ្ទះ​បង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រម​ទាំង​បង្ហាញ​នូវ​គុណតម្លៃ និង​កិច្ចប្រឹងប្រែង​កសាងអភិវឌ្ឍន៍ជាតិ ​និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ​របស់​គណបក្ស​ប្រជាជនកម្ពុជា។

    ឯកឧត្តម បន្តថា បើទោះបីខេត្តឧត្តរមានជ័យ ​ជាទឹកដីទទួលបានសុខសន្តិភាពក្រោយគេ ទឹកដី​ទទួលបានកិច្ចអភិវឌ្ឍន៍ ក្រោយគេយ៉ាងណាក្តី តែក្រោមគោលនយោបាយប្រែក្លាយ​ទឹកដីអតីត​សមរភូមិសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍​ និងតំបន់ពាណិជ្ជកម្ម របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​​គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យខេត្តនេះ ​មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ។

    ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារ ​បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបាន​គ្រប់គ្នា​នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយបោះជូនគណបក្សប្រជាជនកម្ពុជា​មានរូប​សញ្ញា​ទេវតា​បាចផ្កា ​ដើម្បីផ្តល់ឱកាសឱ្យមេឃុំ/ចៅសង្កាត់ ​របស់គណបក្សប្រជាជនកម្ពុជា បាន​បម្រើ​ប្រជាពលរដ្ឋ ​កសាងអភិវឌ្ឍន៍ ឃុំ/សង្កាត់ឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាព​កាន់​តែ​ល្អប្រសើរ ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង