ក្រុមអ្នកសង្កេតការណ៍ ៦ស្ថាប័នថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅតាមលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្តិធម៌
ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៦ស្ថាប័ន ដែលបានចូលរួមសង្កេត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានអះអាងថា ដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តិទៅតាមបែបលទ្ធិប្រជាធិបតេយ្យ សេរី យុត្តិធម៌ និងគ្មានការគំរាមកំហែង ។
អ្នកសង្កេតការណ៍អន្តរជាតិទាំង ៦ស្ថាប័ននោះ រួមមាន៖ សមាគមន៍ខ្មែរ នៅប្រទេសអូស្ត្រាលី, អន្តរសភាអាស៊ាន, អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព, សហព័ន្ធសន្តិភាពសកល, អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ។
ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់ស្ថាប័នទាំង ៦៖
១.សមាគមន៍ខ្មែរ នៅប្រទេសអូស្ត្រាលី
២.អន្តរសភាអាស៊ាន
៣.អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព
៤.សហព័ន្ធសន្តិភាពសកល
៥.អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI)
៦.ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ