គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២​ |
    ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា

    បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារលើកទី២  នៅប្រទេសមីយ៉ាន់ម៉ា ក្នុង​នាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធានអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ ឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

    កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និង​វិបុលភាព» នឹងក្លាយជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីការបរទេស MLC ធ្វើការ​វាយ​តម្លៃ​ទៅ​លើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់​ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹង​បន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅ​វិញ​ទៅ​មក​រវាង​បណ្ដា​ប្រទេស​មេគង្គ និងប្រទេសចិន ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ នៃការគំរាមកំហែង ពិភពលោកដែលមិនធ្លាប់មានពីមុនមក។

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង