គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខការទូតកម្ពុជា បញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២​ |
    ប្រមុខការទូតកម្ពុជា បញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី ប្រមុខការទូតកម្ពុជា បញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី

    ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី និង​បាន​លើកទឹក​ចិត្ត​ឱ្យ​ធុរជន​ម៉ាឡេស៊ី​​ពិចារណា​វិនិយោគ​លើ​វិស័យ​ប្រកប​ដោយ​សក្តា​នុភាព​ផ្សេងទៀត រួមមាន កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះក្នុងជំនួបជាមួយប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាង ក្រុមហ៊ុនជា​ដៃគូ​នៅកម្ពុជា ចំនួនប្រមាណ ១៥០រូប កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។ បេសកកម្មធុរកិច្ចរបស់ប្រតិភូវិនិយោគិនម៉ាឡេស៊ីនេះ ត្រូវបានរៀបចំឡើងដោយ ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេសម៉ាឡេស៊ី សហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគ​ទ្វេភាគី និងស្វែងយល់ពី សក្តានុពលនៅប្រទេសកម្ពុជា។ នេះជាផ្នែក​មួយ​នៃ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ការ​ទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ហើយ​បេសកកម្ម​ធុរ​កិច្ច​ម៉ាឡេស៊ី​នេះ​ គឺ​ជា​បេសក​កម្ម​ធុរកិច្ចលើកទី២ មកកាន់ កម្ពុជាផងដែរ បន្ទាប់​ពី​ភាព​ជោគ​ជ័យ​នៃ​បេសក​កម្ម​ធុរកិច្ច​លើកទី១ របស់ប្រតិភូម៉ាឡេស៊ីពីសហគ្រាស ធុនតូច និងមធ្យម កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និង សម្តែងក្តី សោមនស្ស​រីក​រាយ​ ដែលកម្មវិធីនេះប្រព្រឹត្តិឡើងចំថ្ងៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៊ី ស្រប​ពេល​ឆ្នាំ​២០១២នេះ ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយក​រដ្ឋ​មន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បី ជំរុញការ​អនុវត្ត​យុទ្ធសាស្ត្រ​ការ​ទូតសេដ្ឋកិច្ច របស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ច ម៉ាឡេ​ស៊ី​នេះ​ ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនម៉ាឡេស៊ីចំពោះតថភាពសេដ្ឋកិច្ច ស្ថិរភាព នយោយបាយ និងយុទ្ធសាស្ត្រស្តារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង