គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជាទទួលទង់អាស៊ានប៉ារ៉ាហ្គេម ដើម្បីរៀបចំព្រឹត្តិការណ៍នេះជាផ្លូវការ ឆ្នាំ២០២៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២​ |
    កម្ពុជាទទួលទង់អាស៊ានប៉ារ៉ាហ្គេម ដើម្បីរៀបចំព្រឹត្តិការណ៍នេះជាផ្លូវការ ឆ្នាំ២០២៣ កម្ពុជាទទួលទង់អាស៊ានប៉ារ៉ាហ្គេម ដើម្បីរៀបចំព្រឹត្តិការណ៍នេះជាផ្លូវការ ឆ្នាំ២០២៣

    ឯកឧត្ដម​ ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ារ៉ា​ឡាំពិក​កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បាន​អញ្ជើញ​ទទួល​ទង់​អាស៊ានប៉ារ៉ាហ្គេម សម្រាប់ការធ្វើម្ចាស់ផ្ទះបន្ដវេណជាផ្លូវការ នាឆ្នាំ២០២៣ បន្ទាប់​ពី​ប្រទេសឥណ្ឌូនេស៊ី។

    សូមជំរាបថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី បាន​ប្រារព្ធពិធីបិទការប្រកួតជាផ្លូវការហើយ កាលពីល្ងាច​ថ្ងៃទី០៦សីហាម្សិលមិញ បន្ទាប់​ពី​ដំណើរ​ការប្រ​កួតអស់រយៈពេល ៨ថ្ងៃកន្លងទៅ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ដោយ​ក្រុម​អត្តពលិកជនពិការកម្ពុជា បាន​សម្រេច​សមិទ្ធ​ផល​ជា​ប្រវត្តិសាស្ដ្រ​ដណ្ដើម​បាន​មេដាយ​សរុប ២៨គ្រឿង រួមមាន មេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ។

    បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយជោគជ័យយ៉ាងត្រចេះត្រចង់ នៅទីក្រុងសូឡូ ឯកឧត្ដម​ ហ៊ុន ម៉ានី នឹងដឹកនាំប្រតិភូ គ្រូបង្វឹក និង​អត្តពលិក​ជន​ពិការ​កម្ពុជា​ធ្វើ​មាតុ​ភូមិ​និវត្តន៍​នាល្ងាច​ថ្ងៃ​ទី​០៧​​សីហានេះ ដែល​ក៏​នឹង​មាន​ការ​ទទួល​ស្វាគមន៍​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។

    បន្ទាប់​ពីដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាខាងលើ នឹង​មាន​ការ​រៀបចំ​នូវ​ក្បួន​ដង្ហែ​អបអរសាទរម្ចាស់មេដាយជយលាភី នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ក៏​ដូច​ជា​ការ​ដង្ហែទង់អាស៊ានប៉ារ៉ាហ្គេម សម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា តាមវិថីសំខាន់ៗមួយចំនួន ដោយផ្ដើម​ចេញ​ពី​អាកាស​យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ និងបញ្ចប់​នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕

     

    អត្ថបទទាក់ទង