សម្ដេចតេជោ ហ៊ុន សែន៖ “រូបថតមួយសន្លឹកនេះមានតម្លៃខ្លាំងណាស់ សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា”

ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះរូបថតមួយសន្លឹកជាជំនួបសម្ងាត់រវាងព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដោយសម្ដេចបញ្ជាក់ថាវាមានតម្លៃខ្លាំងណាស់ សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។
សម្ដេចតេជោបន្តថា ជំនួបសម្ងាត់រវាងសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ (សម្ដេចឪ) ជាមួយសម្ដេចនៅហ្សាកាតាថ្ងៃទី និងទី៤មិថុនា ឆ្នាំ១៩៩១ ដែលបានព្រមព្រៀងគ្នាជាសម្ងាត់បាននាំមកនូវការជំរុញល្បឿននៃការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងជម្រាបជូនអំពីការព្រមព្រៀងសម្ងាត់នោះនៅពេលវេលាដ៏សមស្របមួយ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង