គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មនុស្ស​៦នាក់ ​ចេញ​សារភាព​កំហុសបានកៀរគរពលរដ្ឋទៅចម្ការ ខឹម វាសនា និងសន្យា​បញ្ឈប់​សកម្មភាព​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២​ |
    មនុស្ស​៦នាក់ ​ចេញ​សារភាព​កំហុសបានកៀរគរពលរដ្ឋទៅចម្ការ ខឹម វាសនា និងសន្យា​បញ្ឈប់​សកម្មភាព​ មនុស្ស​៦នាក់ ​ចេញ​សារភាព​កំហុសបានកៀរគរពលរដ្ឋទៅចម្ការ ខឹម វាសនា និងសន្យា​បញ្ឈប់​សកម្មភាព​

    ភ្នំពេញ៖ មនុស្ស ៦នាក់ បាន​ចេញ​មក​សារភាព​កំហុស​ដែល​បាន​កៀរគរ​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ ដោយពុំមាន ច្បាប់អនុញ្ញាត បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០២២ រហូត​ដល់ថ្ងៃ​ទី​៣០​ ខែសីហា ឆ្នាំ២០២២ នៅចំណុចម្ការទំហំ ១២ហិតា និង២៥ហិតា ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ នី ចាន់​ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

    មនុស្សទាំង៦នាក់ ដែលចេញមកសារភាពនេះ រួមមាន៖ នី ចាន់ពិនិត្យ, ចិន ថុន, ឆឹយ ប៊ុនធឿន , ទូច ពុទ្ធសូរីដា, សួង គន្ធា និង សំ សីម៉ា។

    ក្នុងកិច្ចសន្យាទទួលកំហុស អ្នកទាំង ៦នាក់​ក៏បាន​ប្រកាសឲ្យរំសាយការជួបជុំ និងផ្សព្វផ្សាយឲ្យ​ប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់លើដីចម្ការទាំងពីរទីតាំងខាងលើ​ចាកចេញត្រឡប់ទៅ​ផ្ទះ​វិញ​រៀងៗខ្លួន​ក្នុងរយៈពេល ៥ថ្ងៃ ចាប់​ពីថ្ងៃទី១ ដល់ថ្ងៃទី៥កញ្ញា ឆ្នាំ២០២២នេះ ជាកំហិត ហើយ​បើ​ក្នុង​​ករណី​មាន​បុគ្គល​ណា​មួយ​មាន​ការ​រឹង​ទទឹង​មិន​ព្រម​ចាក​ចេញ ​សូម​អាជ្ញាធរ​ចាត់​ការ​ទៅតាម ផ្លូវ​ច្បាប់។ អ្នកទាំង៦នាក់នេះ ក៏បានស្នើឱ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ចំពោះ​ការ​បង្ក​បទ​ល្មើស​ណាមួយ​ក្នុងដីចម្ការខាងលើនេះ។ ពួកគេក៏បានសន្យាមិនឃោសនាផ្សព្វផ្សាយណាមួយ ឬទទួលឱ្យប្រជាពលរដ្ឋចូលទៅរស់នៅលើដីចម្ការខាងលើដោយខុសច្បាប់ទៀតនោះឡើយ។

    សូម​បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣១សីហាម្សិលមិញ បាន​ផ្តល់​ឱកាស​ដល់​មេ​ចលនា​នៃការប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការខាងលើ ដោយ​មិន​ប្រើ​កង​កម្លាំង​ទៅ​បំបែក​ការ​ជួប​ជុំ ឬវិធានការច្បាប់អ្វីនោះឡើយ។ សម្តេចតេជោ បាន​ផ្តល់​លទ្ធភាព​ដល់​ពួក​គេ​រំសាយ​ការ​ជួប​ជុំ និងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ សម្តេច​ថែមទាំងបានណែនាំអាជ្ញាធរត្រៀមរថយន្ត និង​ស្បៀងអា​ហារ ដឹកប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋានពួកគេវិញថែមទៀតផង៕

     

    អត្ថបទទាក់ទង