គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    នាយឧត្តមសេនីយ៍នេត សាវឿន ជំរុញឲ្យ​បង្កើន​សកម្ម​បន្ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២​ |
    នាយឧត្តមសេនីយ៍នេត សាវឿន ជំរុញឲ្យ​បង្កើន​សកម្ម​បន្ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស នាយឧត្តមសេនីយ៍នេត សាវឿន ជំរុញឲ្យ​បង្កើន​សកម្ម​បន្ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស

    នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុប្រធាន​គណៈកម្មាធិការ​ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវតែបង្កើនសកម្មភាពបន្ថែមទៀតក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ខណៈ​បញ្ហា​នេះកំពុងតែរសើបនៅកម្ពុជា ហើយត្រូវទាមទារធ្វើប្រតិបត្តិការជាបន្ទាន់នោះ។

    ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ បញ្ចប់កិច្ចប្រជុំ ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន នាព្រឹកថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានលើកឡើងឡើងថា នៅក្នុងកិច្ចប្រនេះឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បាន​ធ្វើ​ជំរុ​ញ​ឲ្យ​ភាគី​ទាំង​អស់​គប្បី​យក​ចិត្ត​ទុកដាក់បន្ថែមទៀត លើកិច្ចការទប់ស្កាត់បទល្មើសឆ្លងដែន ការជួញដូរមនុស្ស អាជីវកម្ម​ផ្លូវភេទ និងបញ្ហាជាច្រើនទៀត។ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការដ្ឋានគរបាលជាតិ ក៏​បាន​អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់គប្បីបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត​ផង​ដែរ​ទាក់ទងនឹងបញ្ហាការជួញដូរមនុស្ស និងករណីរំលោភបំពានផ្លូវភេទ ហើយត្រូវ​តែ​ចេញ​ប្រតិបត្តិការបន្ទាន់បន្ទាប់ពីមានមុខសញ្ញាលើបញ្ហានេះ៕

    អត្ថបទទាក់ទង