គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកអគ្គរាជទូតជប៉ុន​ កោត​សរសើរ​ចំពោះ​វិធានការ​ដ៏​មាន​ប្រសិទ្ធ​ភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​កូវីដ​-១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |
    ឯកអគ្គរាជទូតជប៉ុន​ កោត​សរសើរ​ចំពោះ​វិធានការ​ដ៏​មាន​ប្រសិទ្ធ​ភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​កូវីដ​-១៩​ ឯកអគ្គរាជទូតជប៉ុន​ កោត​សរសើរ​ចំពោះ​វិធានការ​ដ៏​មាន​ប្រសិទ្ធ​ភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​កូវីដ​-១៩​

    ភ្នំពេញ៖ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​ឯកឧត្ដម​ មីកាមិ ម៉ាសាហ៊ីរ៉ូ បាន​កោត​សរសើរ​ចំពោះ ចំពោះ​វិធានការ​ដ៏​មាន​ប្រសិទ្ធ​ភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​កូវីដ​-១៩​ និង​វិធាន​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាត​ត្បាត​នេះ ​ព្រោះ​ថា​បាន​ជួយ​ដោះស្រាយ​ទាំង​បញ្ហា​សង្គម​ និង​សេដ្ឋកិច្ច​។

    ឯកអគ្គ​រាជទូត​ជប៉ុន​ បានលើកឡើង​យ៉ាងដូច្នេះ​ក្នុង​ជំនួប​ជាមួយ​​ឯក​ឧត្តម​បណ្ឌិត អ៊ិត ​សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្ដុះប​ណ្ដាល​វិជ្ជា​ជីវៈ​ នៅ​ទី​ស្ដីការ​ក្រសួងការងារ​នាថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០២០​។

    ឯកឧត្តម​ អ៊ិត ​សំហេង ​បាន​មាន​ប្រសាសន៍ថា​ ដោយសារ​បច្ចុប្បន្ន​ពិភព​លោក​ទាំង​មូល រួម​ទាំង​កម្ពុជា​ផង​នោះ ​កំពុង​ជួប​ប្រទះ​នូវ​វិបត្តិ​ជំងឺ​កូវីដ​-១៩ ​បាន​ធ្វើ​ឱ្យ​វិស័យ​ការងារ​ វិស័យ​ទេសចរណ៍ និង​វិស័យ​មួយ​ចំនួន​ទៀត​នៅ​កម្ពុ​ជា​ជួប​ប្រទះ​នូវ​វិបត្តិ​មួយ​ចំនួន ក្នុង​នោះរា​ជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​កញ្ចប់​វិធាន​ការ ​ដែល​មក​ដល់​ពេល​នេះ​ បាន​ទម្លាក់​កញ្ចប់​វិធាន​ការ​ទី​៦ហើ​យ​ ដើម្បី​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជូន​កម្មករ​និយោជិត ​និយោជក ​និង​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​និយោជិត​ដែល​ព្យួរ​ការងារ ​និង​បាត់​បង់​ការងារ ដើម្បី​ពួក​គាត់​អាច​ដោះ​ស្រាយ​បាន​នូវ​បញ្ហា​ជីវភាព​ និង​ស្វែង​រក​បាន​នូវ​ឱកាស​ការងារ​ថ្មី​។

    នាឱកាស​នោះដែរ ​ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​-ជប៉ុន​ លើ​គ្រប់​វិស័យ ​ដោយ​ឡែក​វិស័យ​ការងារ​ និ​ង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ក៏ជា​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ ដែល​ភាគី​ទាំង​ពីរ​កំពុង​បន្ត​ជំរុញ​យក​ចិត្ត​ទុក​ដាក់​ និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​ថែម​ទៀត​ផងដែរ​៕

     

    ពាក្យគន្លឹះទាក់ទង