គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងការងារ៖ ឆ្នាំ២០២៣ ប្រាក់ឈ្នួលកម្មករនិយោជិតពេញសិទ្ធិទទួលបានអប្បបរមា ២០០ដុល្លារ/ខែ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២​ |
    ក្រសួងការងារ៖ ឆ្នាំ២០២៣ ប្រាក់ឈ្នួលកម្មករនិយោជិតពេញសិទ្ធិទទួលបានអប្បបរមា ២០០ដុល្លារ/ខែ ក្រសួងការងារ៖ ឆ្នាំ២០២៣ ប្រាក់ឈ្នួលកម្មករនិយោជិតពេញសិទ្ធិទទួលបានអប្បបរមា ២០០ដុល្លារ/ខែ

    ភ្នំពេញ៖ នៅថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បើក​កិច្ច​ប្រជុំ​ចុង​ក្រោយ ដឹកនាំដោយ​ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ តំណាងភាគីរដ្ឋាភិបាល និងមានការចូលរួមដោយតំណាងភាគីនិយោជក និង​តំណាង​ភាគី​កម្មករ​និយោជិត ដើម្បីពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។

    ក្រោយកិច្ចប្រជុំបានបញ្ចប់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសេចក្ដីប្រកាសព័ត៌មាន ​ដោយសម្រេចថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត​ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និងផលិតផលិតផល​ធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ ត្រូវទទួលបាន គឺ​ ១៩៨​ដុល្លារ​/ខែ សម្រាប់កម្មករនិយោជិតសាកល្បង និង២០០ដុល្លារ/ខែ សម្រាប់​កម្មករ​និយោជិត​ពេញ​សិទ្ធិ​។

     

    អត្ថបទទាក់ទង