គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    BREAKING NEWS! គណបក្សភ្លើងទៀន ប្រកាស​ថ្កោលទោសជន​ដែល​ប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ខណៈ​ជនក្បត់ជាតិ សម រង្ស៊ី កំពុងត្រូវ​បានបងប្អូន​ប្រជានុរាស្រ្តខ្មែរ​ទូទាំង​​នគរចេញញ្ញតិ្ត​ថ្កោល​ទោស​​យ៉ាងដាច់អហង្ការ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២​ |
    BREAKING NEWS! គណបក្សភ្លើងទៀន ប្រកាស​ថ្កោលទោសជន​ដែល​ប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ខណៈ​ជនក្បត់ជាតិ សម រង្ស៊ី កំពុងត្រូវ​បានបងប្អូន​ប្រជានុរាស្រ្តខ្មែរ​ទូទាំង​​នគរចេញញ្ញតិ្ត​ថ្កោល​ទោស​​យ៉ាងដាច់អហង្ការ BREAKING NEWS! គណបក្សភ្លើងទៀន ប្រកាស​ថ្កោលទោសជន​ដែល​ប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ខណៈ​ជនក្បត់ជាតិ សម រង្ស៊ី កំពុងត្រូវ​បានបងប្អូន​ប្រជានុរាស្រ្តខ្មែរ​ទូទាំង​​នគរចេញញ្ញតិ្ត​ថ្កោល​ទោស​​យ៉ាងដាច់អហង្ការ

    ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ គណបក្សភ្លើងទៀន បានសេចក្តីថ្លែងការណ៍​ប្រកាស​ដោយ​ថ្កោលទោស ចំពោះជនដែលបានប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ស្រប​ពេល​ដែល​ជនក្បត់​ជាតិ ៣ជំនាន់ សម រង្ស៉ី កំពុងត្រូវបាន​បងប្អូន​ប្រជានុរាស្រ្ត​ខ្មែរ​ទូទាំង​នគរ​ចេញ​ញ្ញតិ្ត​ថ្កោល​ទោស​យ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សែនអាក្រក់របស់ជនក្បត់ជាតិរូបនេះ ដែល​ហ៊ាន​​ជេរ​ប្រមាថ​អង្គព្រះមហាក្សត្រ ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។

    សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា «គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»

    ការចេញប្រកាសថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​ស្នើឲ្យមេដឹកនាំបក្សភ្លើងទៀនចេញមុខបញ្ជាក់ថា តើការ​និយាយ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​លើ​អង្គ​ព្រះ​មហាក្សត្រ​របស់ ទណ្ឌិត សម រង្ស៉ី ជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ ?

    សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅប្រទេសបារាំង ជន​ក្បត់​ជាតិ​៣​ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»FreshNews

     

    អត្ថបទទាក់ទង