គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ បានចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅ​កម្ពុជាមុនគេ។

    តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ដូច្នេះថា៖ «ខ្ញុំនឹងពាក់នាឡិកានេះ ក្នុងការប្រជុំអាស៊ាននៅភ្នំពេញ និងបន្តពាក់នៅ​ឥណ្ឌូនេស៊ី​ពេល​ប្រជុំG20 ថ្ងៃ១៥ ដល់១៦បន្ទាប់មកពាក់ចូលរួមប្រជុំ APEC នៅថៃថ្ងៃ១៧ និង​១៨ វិច្ឆិកា ២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេស៊ី និងថៃ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ​២០២២​ដែរ (ខ្មែរធ្វើបាន)»។

    សូមបញ្ជាក់ថា កម្ពុជាផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ ជូន​ដល់​ប្រធាន​គណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ នាឡិកានេះ​ត្រូវ​បាន​រៀបចំ​ផ្គុំ​ឡើង​ដោយ​អ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយ នៃការរីកចំរើនខាងវិទ្យាសាស្រ្ត និង​បច្ចេក​ទេសរ​បស់កម្ពុជា៕

     

    អត្ថបទទាក់ទង