គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ជំនួបគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ត្រូវបានអាក់ខាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    ជំនួបគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ត្រូវបានអាក់ខាន ជំនួបគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ត្រូវបានអាក់ខាន

    ជំនួប​ដែល​បានគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ​ប្រធានា​ធិប​តី​ចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីបារាំង លោក ​អេម៉ានុយ​អែល ម៉ាក្រុង​ (Emmanuel Macron) នៅបាងកកប្រទេសថៃ ក្នុងពេលកិច្ចប្រជុំ APEC ត្រូវបានអាក់ខាន ដោយសារ​សម្ដេចតេជោ​ តេស្តឃើញវិជ្ជមានកូវីដ១៩ នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

    តាមរយៈហ្វេសប៊ុក សម្ដេចតេជោ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់​ប្រាប់​បង​ប្អូន​ជនរួមជាតិថា សម្ដេចតេស្តវិជ្ជមានកូវីដ-១៩។ សម្តេចតេជោថា សម្ដេច​មិនច្បាស់​ថា​មេរោគ​នេះមក​នៅជាមួយចាប់​ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ពេទ្យ​ឥណ្ឌូនេស៊ី​យកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩​ដែល​យើង​ត្រូវ​តែ​ទទួលស្គាល់បើទោះជាក្នុង​ខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។

    សម្តេចបន្តថា ជាសំណាងមួយដែលយប់ម៉ិញ​ដោយសារមកដល់យឺត សម្តេច​មិន​បាន​ទៅចូល​រួម​បាយ​ល្ងាច​ជាមួយ​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយ​ប្រធានាធិបតី​បារាំង​ទេ​។ សម្តេចបន្តថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេច​សម្រេច​ឲ្យ​ប្រតិភូ​កម្ពុជា​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុង​ចរចា​ប្រគល់​ជូន​ឥណ្ឌូនេស៊ី​ជា​តំណាង​តែម្តង។

    សម្តេចបន្តថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតី​បារាំង​ដែល​គ្រោង​ជួបគ្នា​នៅ​បាង​កក​ប្រទេស​ថៃ​នា​ពេល​ប្រជុំAPEC ។ សម្ដេចតេជោបញ្ជាក់ថា សម្ដេច​គ្រោង​ត្រឡប់​មកដល់​កម្ពុជាវិញ​នៅ​ល្ងាច​ថ្ងៃ​នេះ​ជា​មួយ​អាការៈធម្មតា​ដែលសម្ដេចនឹងងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕

     

    អត្ថបទទាក់ទង