ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី២នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ២នាក់(នៅខេត្តសៀមរាប១នាក់ និងភ្នំពេញ ១នាក់)។
គិតត្រឹមម៉ោង០៧និង០០ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៨០នាក់ (ស្ត្រី៥៦នាក់ និងបុរស២២៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់ (ស្រី៥៤នាក់ និងបុរស២២១នាក់) និងអ្នកកំពុងសម្រាកព្យាបាល៥នាក់៖
- មន្ទីរពេទ្យចាក់អង្រែ ១នាក់ (បុរសជនជាតិចិន)
- មន្ទីរពេទ្យខេត្តសៀមរាប ២នាក់ (បុរសជនជាតិហុងគ្រី និងបារាំង)
- មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ១នាក់ (ស្ត្រីជនជាតិខ្មែរមកពីអាមេរិក)
- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១នាក់ (ស្ត្រីជនជាតិឥណ្ឌា)
សូមបញ្ជាក់ថា ករណីវិជ្ជាមានវីរុសកូវីដ១៩ ថ្មី ចំនួន២នាក់នោះរួមមាន៖
១. បុរសជនជាតិបារាំង មានអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសាំងហ្គាពួ តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
២.ស្ត្រីជនជាតិឥណ្ឌា មានអាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសឥណ្ឌា(ទីក្រុងដេលី) តាមជើងហោះហើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
សូមកត់សម្គាល់ដែរថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺ សរុបមានចំនួន ៨៤នាក់ (ក្នុងចំនួននេះ មានស្ត្រីជនជាតិឥណ្ឌាខាងលើនេះដែរ)។ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងបន្តការស្រាវជ្រាវរកអ្នកប៉ះបាល់ជាបន្តទៀត។
សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖