គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកសារព័ត៌មានជាង ៤០០០នាក់ ត្រៀមចូលរួមក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣​ |
    អ្នកសារព័ត៌មានជាង ៤០០០នាក់ ត្រៀមចូលរួមក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន អ្នកសារព័ត៌មានជាង ៤០០០នាក់ ត្រៀមចូលរួមក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន លើកទី៥ ឆ្នាំ២០២៣នេះ មាន​អ្នក​សារព័ត៌មានប្រមាណជាង ៤០០០នាក់។ នេះបើតាមឯកឧត្ដម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

    លោកបានឱ្យដឹងថា ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៥ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤០០០នាក់នេះ បានបង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាន និងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី។

    ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមានប្រសាសន៍កាល​ពីកិច្ចប្រជុំមួយ​ដើម្បីត្រៀមរៀបចំ​ជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាន កាលពី​ថ្ងៃទី២មករា​ម្សិលមិញថា គឺមានសារសំខាន់ណាស់ ដើម្បី​ជំរុញ​ការ​លើក​កម្ពស់​វិស័យ​ព័ត៌មាន​ឱ្យ​កាន់​តែ​រីកចម្រើន តាមរយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាន និងអ្នកនាំ​ពាក្យ​មក​ពី​គ្រប់​ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី-ខេត្ដ ដែល​អាច​ធ្វើ​ការ​ផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។

    សូមជម្រាបថា ពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ៕ BTVNews

    អត្ថបទទាក់ទង