គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្តមសេនីយ៍​ឯក ហ៊ុន​ ម៉ាណែត ប្រគល់​រថយន្ត​៧៥​គ្រឿង​ដល់​អង្គភាព​ចំណុះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០​ |
    ឧត្តមសេនីយ៍​ឯក ហ៊ុន​ ម៉ាណែត ប្រគល់​រថយន្ត​៧៥​គ្រឿង​ដល់​អង្គភាព​ចំណុះ​ ឧត្តមសេនីយ៍​ឯក ហ៊ុន​ ម៉ាណែត ប្រគល់​រថយន្ត​៧៥​គ្រឿង​ដល់​អង្គភាព​ចំណុះ​

    ភ្នំពេញ៖ ឯកឧត្ដម​​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត ​អគ្គ​មេបញ្ជាការរ​ង​នៃ​កង​យោធ​ពលខេមរភូមិន្ទ ​និងជា​មេប​ញ្ជាការ​កង​ទ័ព​ជើង​គោក ​បាន​ប្រគល់​រថយន្ត ​ចំនួន​ ៧៥​គ្រឿង​ដល់​អង្គ​ភាព​ចំណុះ ​ចំនួន​ ៣២​អង្គភាព ​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ហ្វឹកហ្វឺន ​និងប្រតិបត្តិការ​របស់​ខ្លួន ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​ខែ​តុលា ​ឆ្នាំ​២០២០​ បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោក​។

    រថយន្ត​ចំនួន​ ៧៥​គ្រឿង ​ក្នុង​នោះ​មាន​រថយន្ត​បញ្ជាការ ​ចំនួន​៥៥​គ្រឿង ​និង​រថយន្ត​ប្រភេទ​ប្រតិបត្តិការ ចំនួន ២០​គ្រឿង។​

    រថយន្តទាំង​អស់​ខាងលើនេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីជួយពង្រឹងសមត្ថភាពក្នុងវិស័យការពារជាតិកម្ពុជា។

    ចំណែកកងពលតូចលេខ៧០ បានទទួលរថយន្តបញ្ជាការ(ហ្សុីប)ចំនួន២៥គ្រឿងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ។

    ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក ដែលប្រគល់ជូនមេបញ្ជាការរងកងទ័ពជេីងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ឯកឧត្ដមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ។

    គួររំលឹកផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី-ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក កម្ពុជាតែងតែទទួលបាននូវជំនួយឧបត្ថម្ភជាច្រើនទាំងស្មារតី សម្ភារ និងថវិកាពីបណ្តាប្រទេសជាដៃគូ ហើយក្នុងនោះ ក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលជា ប្រទេស ផ្តល់ ជំនួយ ដ៏ ធំ មួយ សម្រាប់ កម្ពុជា ។

    ជាក់ស្តែង ជំនួយកិច្ចសហប្រតិបត្តិការយោធាចិនជូនដល់កងទ័ពជើងគោកនៃកងយោធពលខេរភូមិន្ទនាពេលនេះ គឺពិតជាបានបង្ហាញនូវចំណងមិត្តភាព ទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕

    អត្ថបទទាក់ទង