គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្តម គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |
    ឯកឧត្តម គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបង ឯកឧត្តម គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបង

    បាត់ដំបង​៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការជួយសង្គ្រោះ​បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ នៅស្រុករុក្ខគិរី ខេត្តបបាត់ដំបង ដែលអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត  និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចះមូលដ្ឋានស្រុករុក្ខគិរី និងក្រុមការងារស្មគ្រចិត្តជាច្រើនរូបទៀត ក្នុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាគ្រោះមហន្តរាយផងដែរ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ៕

    អត្ថបទទាក់ទង