គិតត្រឹមថ្ងៃទី១០តុលា មានប្រជាពលរដ្ឋជិត ២ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី
ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២០ សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសមាន៖
- ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៦៩៧៩នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ៥៣៨៣១នាក់
- អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនសរុប ៤៤៧៨៧នាក់
- អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនសរុប ៤១១៥៣នាក់
សូមបញ្ជាក់ជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់១៩ ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕
អត្ថបទទាក់ទង