គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ លឹ​ម គាន​ហោ​ ចុះពិនិត្យ​ស្ថានភាព​​ទឹក​លើ​ខ្នង​ទំនប់​សណ្ដស្ទឹងព្រែកត្នោត​ ដែល​កំពុង​យាយី​ដោយ​ជំនន់​​ស្ទឹង​ព្រែក​ត្នោត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០​ |
    ឯកឧត្ដម​ លឹ​ម គាន​ហោ​ ចុះពិនិត្យ​ស្ថានភាព​​ទឹក​លើ​ខ្នង​ទំនប់​សណ្ដស្ទឹងព្រែកត្នោត​ ដែល​កំពុង​យាយី​ដោយ​ជំនន់​​ស្ទឹង​ព្រែក​ត្នោត​ ឯកឧត្ដម​ លឹ​ម គាន​ហោ​ ចុះពិនិត្យ​ស្ថានភាព​​ទឹក​លើ​ខ្នង​ទំនប់​សណ្ដស្ទឹងព្រែកត្នោត​ ដែល​កំពុង​យាយី​ដោយ​ជំនន់​​ស្ទឹង​ព្រែក​ត្នោត​

    ភ្នំពេញ៖ កាលពីវេលាម៉ោង ២០:០០នាទីយប់ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

    ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងទាំងយប់នេះ ឯកឧត្ដមរដ្ឋមន្រ្តីបានណែនាំបន្ថែមដល់ក្រុមការងារបច្ចេកទេសឲ្យយកបាវខ្សាច់មករៀបលើខ្នងទំនប់កម្ពស់ ០,៥០ ម៉ែត្រ ដើម្បីលើកកម្ពស់ខ្នងទំនប់បន្ថែមបង្ការលំហូរទឹកពីលើខ្នងទំនប់ដែលអាចបង្កឲ្យមានលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋនៅប៉ែកខាងក្រោម ។

    សូម​បញ្ជាក់​ថា​ ស្ថាន​ភាព​ទឹក​នៅ​បន្ត​ឡើង​បន្ថែម​ទៀត​​ តែ​មិន​ទាន់​មានអ្វី​ដែល​ជា​ការយាយីដល់រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ​ ដោយ​ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង​បាន​ធ្វើ​ការ​បិត​រូង​នាគ​ជាច្រើន​កន្លែងនៅ​តាម​តួទំនប់​​ និង​​យាម​ប្រចាំ​ការ​ ២៤​ម៉ោងលើ២៤​ម៉ោង​ ​អស់​រយៈពេល​ជាង១សប្តាហ៍មកហើយ​ ។

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន​សំណូមពរ​ដល់ស្ថាប័នដែលកំពុងធ្វើការដ្ឋាន ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជន​ និងបងប្អូនប្រជាពលរដ្ឋយើង មេត្តារក្សានូវទំហំ ឬ ច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ៕

     

    អត្ថបទទាក់ទង