គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ចិន នឹង​​ផ្ដល់​វ៉ាក់សាំងប្រឆាំង​វីរុសកូវីដ១៩ ដល់កម្ពុជាដែលជាមិត្ត​ដែកថែប​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០​ |
    ចិន នឹង​​ផ្ដល់​វ៉ាក់សាំងប្រឆាំង​វីរុសកូវីដ១៩ ដល់កម្ពុជាដែលជាមិត្ត​ដែកថែប​ ចិន នឹង​​ផ្ដល់​វ៉ាក់សាំងប្រឆាំង​វីរុសកូវីដ១៩ ដល់កម្ពុជាដែលជាមិត្ត​ដែកថែប​

    ភ្នំពេញ​៖ ឯក​ឧត្ដម​ វ៉ាង​ យី ទី​ប្រឹក្សា​រដ្ឋ​ និង​ជារដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​មាន​ប្រសាសន៍ថា​ ចិន​នឹង​ផ្ដល់​នូវ​វ៉ាក់សាំង​ប្រឆាំងវីរុស​COVID-9 ដល់​កម្ពុជា​​ដែល​ជាមិត្ត​ដែកថែប​។ ឯកឧត្ដមបាន​មាន​ប្រសាសន៍​បែបនេះ​ ក្នុងជំនួបពិភាក្សា​ការងា​រ​ជាមួយ​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​ នៅថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​។

    ក្នុងឱកាសនោះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកថា ការប្រើប្រាស់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥតសំណង(Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ ដើម្បីអនុវត្តន៍គម្រោងមួយចំនួនរួមមាន៖ គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង, គម្រោងសាងសង់ផ្លូវជាតិលេខ71C, គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧, គម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករ, គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត, គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស្នើភាគីមិត្តចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិនក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឲ្យបានច្រើន ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍កសិកម្ម។ លើសពីនេះឯកឧត្តម ស្នើមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០.០០០តោន។

    ឯកឧត្តម វ៉ាង យី បានសរសើរសម្ដេចតេជោ ដែលបានទប់ស្កាត់Covid-19 បានជោគជ័យ។ ឯកឧត្ដមបន្តថា​ រដ្ឋាភិបាល​ និ​ង​ប្រជាជន​ចិន​ ចង​ចាំ​មិន​ភ្លេ​ច​នូវ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ កាលពី​ខែកុម្ភៈ​កន្លងមក​។ ការចុះ​ហត្ថលេខា FTA នៅថ្ងៃនេះ គឺ​ដោយសារ​សម្ដេចតេជោ​ និង​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​បាន​ខិតខំកន្លង​មក​។

    ឯកឧត្ដម​បន្ត​ទៀតថា​ ក្រោយ​ចប់COVID-19 ចិន​ និង​កម្ពុជា​នឹង​រៀបចំ​ផែន​ការ​អភិវឌ្ឍរួម​គ្នា​។​ វិនិយោគ​ចិន​នៅ​កម្ពុជា​មិនបាន​​ប៉ះពាល់​ដោយ​កូវីដ​១៩​ ទេ​ តែកាន់​តែមាន​ច្រើន​។ ភាគីមិត្ត​ចិន​បាន​ប្រគល់​នូវ​កំណត់​ទូត​អំពី​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ប្រញាប់​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ៩៥០យាន់(ប្រហែល ១៤០លានដុល្លារ​)។ ចិន​នឹង​ផ្ដល់​វ៉ាក់សាំងប្រឆាំង​វីរុស​កូវីដ​១៩​​ ដល់ប្រទេស​កំពុង​អភិវឌ្ឍន៍ ជាពិសេស​កម្ពុជា​ ដែលជាមិត្ត​ដែកថែប​ និង​សន្យា​នាំចូល​កសិផល​​កម្ពុជាថែម​ទៀត​ដែល​មានគុណភាព តាម​សំណើរ​របស់​កម្ពុជា​ រួមនឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​ផ្សេងៗទៀត​ផងដែរ​៕

    ពាក្យគន្លឹះទាក់ទង